តើអ្នកគិតយ៉ាងម៉េចដែរក្នុងការទៅសិក្សាក្នុងប្រទេសមួយដែលល្បីរឿងគុណភាពអប់រំថ្នាក់ឧត្តមសិក្សានោះ? ក្នុងប្រទេសមួយដែលការសិក្សាមានគុណភាព និងមានតម្លៃទាប? ក្នុងប្រទេសមួយដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេលើពិភពលោក ល្បីខាងសិល្បៈនៃការរស់នៅ ជាមួយនឹងបេតិកភណ្ឌដ៏សម្បូរបែប តំបន់ល្បីៗជាច្រើន និងមានវប្បធម៌ចម្រុះ? សរុបមក អ្នកគិតយ៉ាងម៉េចដែរក្នុងការទៅសិក្សានៅប្រទេសបារាំង?
Campus France Cambodge គឺជាការិយាល័យផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។ យើងណែនាំនិស្សិតកម្ពុជាក្នុងការរៀបចំគម្រោងទៅសិក្សានៅប្រទេសបារាំង។
ជួបគ្នានៅលើគេហទំព័ររបស់ Campus France Cambodge សម្រាប់ព័ត៌មានបន្ថែម៖ https://www.cambodge.campusfrance.org
សូមទាក់ទងមកយើងខ្ញុំ តាមរយៈអ៊ីម៉ែល៖ campusfrance@institutfrancais-cambodge.com ឬតាមរយៈហ្វេសប៊ុក Campus France Cambodge ។
ស្ថានទូតបារាំងនៅកម្ពុជាលើកទឹកចិត្តការទៅសិក្សានៅបរទេសរបស់និស្សិត តាមរយៈកម្មវិធីអាហារូបករណ៍សិក្សាជាច្រើន ៖
កម្មវិធីនេះគឺសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅប្រទេសបារាំង កម្រិតអនុបណ្ឌិតឬបណ្ឌិត មានគ្រប់វិស័យ។
កម្មវិធីនេះគឺត្រូវបានបង្កើតឡើងដោយក្រសួងកិច្ចការបរទេស និងអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានថ្នាក់ឧត្តមសិក្សាបារាំង អាចទាក់ទាញនិស្សិតបរទេសដែលឆ្នើម ឱ្យចុះឈ្មោះចូលសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតក្នុងគ្រឹះស្ថានរបស់ខ្លួន។ កម្មវិធីនេះអាចឱ្យគេបណ្ដុះបណ្ដាលនិស្សិតដែលនឹងក្លាយជាអ្នកសម្រេចចិត្តក្នុងប្រទេសពួកគេរៀងៗខ្លួននាពេលអនាគត បណ្ដុះបណ្ដាលទាំងក្នុងវិស័យឯកជននិងរដ្ឋ នៅក្នុងវិស័យសិក្សាអាទិភាព និងជំរុញបេក្ខភាពនិស្សិតមានដើមកំណើតពីប្រទេសអភិវឌ្ឍ អាយុច្រើនបំផុត២៥ឆ្នាំ សម្រាប់កម្រិតអនុបណ្ឌិត និងនិស្សិតមកពីប្រទេសអភិវឌ្ឍនិងប្រទេសឧស្សាហកម្ម អាយុចាប់ពី៣០ឆ្នាំ សម្រាប់កម្រិតបណ្ឌិត។
Campus Bourses (http://campusbourses.campusfrance.org) នឹងអនុញ្ញាតឱ្យអ្នកទទួលបានព័ត៌មានពីអាហារូបករណ៍សម្រាប់និស្សិតបរទេស។ គេហទំព័រនេះ ប្រមូលផ្ដុំរាល់ព័ត៌មានពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភដែលផ្ដល់ដោយរដ្ឋនានា (បារាំង និងបរទេស) អាជ្ញាធរតំបន់នានា ក្រុមហ៊ុន មូលនិធិ និងគ្រឹះស្ថានអប់រំជាន់ខ្ពស់ ។ អ្នកអាចធ្វើការស្វែងរកតាមសញ្ជាតិ វិស័យ និងកម្រិតសិក្សា ដើម្បីស្វែងរកការឧបត្ថម្ភទុនសិក្សា ដែលត្រូវនឹងប្រវត្តិការសិក្សារបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីអាហារូបករណ៍ សូមមើលក្នុងគេហទំព័ររបស់៖ https://www.cambodge.campusfrance.org/fr/obtenir-une-bourse
បច្ចុប្បន្ន នៅកម្ពុជា ការបណ្ដុះបណ្ដាលនៅសាខាសាកលវិទ្យាល័យបារាំងគឺមានចំនួន១១។ ដូច្នេះយើងអាចបន្តការសិក្សាជាភាសាបារាំងនៅក្នុងវិស័យច្បាប់ សេដ្ឋកិច្ច មនុស្សសាស្ត្រ វិស្វកម្ម និងសុខាភិបាលជាដើម។ សាកលវិទ្យាល័យ និងសាលាដែលជាអ្នកចេញសញ្ញាបត្រ គឺមានច្រើនខុសៗគ្នា និងមកពីទីក្រុងផ្សេងៗ ដូចជាប៉ារីស លីយ៉ុង ណង់ រ៉ែន ជាដើម។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីការបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យបារាំងនៅកម្ពុជា សូមមើល៖ https://www.cambodge.campusfrance.org/fr/les-doubles-diplomes-et-formations-francaises-delocalisees-au-cambodge
វាធ្វើឱ្យអ្នករក្សាទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ និងបង្កើនឱកាសសម្រាប់អាជីពអ្នក។
គេហទំព័រ : https://www.francealumni.fr/fr/poste/cambodge/
Facebook : https://www.facebook.com/francealumnicambodge
© 2020, Institut Français du Cambodge. All rights reserved.