- នៅបរិវេណនៃវិទ្យាស្ថាន
- ពីថ្ងៃទី ២០ ដល់ ២៥ ខែមីនា
- បង់ប្រាក់ / ឥតគិតថ្លៃ អាស្រ័យលើព្រឹត្តិការណ៍
- សម្រាប់សាធារណៈជនទូទៅ

>> LIRE EN FRANÇAIS <<
[ជាផ្នែកមួយនៃព្រឹត្តិការណ៍ ខែនៃទិវាហ្វ្រង់កូហ្វូននី]
វិទ្យាស្ថានបារាំងនៅកម្ពុជា អបអរសប្តាហ៍នៃភាសាបារាំង និងទិវាហ្រ្វង់កូហ្វូនី !
រៀបចំជារៀងរាល់ឆ្នាំនៅជុំវិញថ្ងៃទី ២០ ខែមីនា ដែលជាទិវាភាសាបារាំងអន្តរជាតិ ដោយក្រសួងអប់រំជាតិបារាំង សប្តាហ៍នេះប្រារព្ធកម្មវីធីជុំវិញភាសាបារាំងតាមរយៈសកម្មភាពជាច្រើនដែលបានរៀបចំនៅទូទាំងប្រទេសបារាំង និងក្រៅប្រទេស។ សូមអញ្ជើញមកចូលរួមជាមួយយើងនៅវិទ្យាស្ថានបារាំងសម្រាប់ការជជែកពិភាក្សាលើគំនិត មហោស្រព វដ្តនៃភាពយន្តនិយាយភាសាបារាំង រឿង និងចម្រៀង… និងកម្មវិធីច្រើនទៀត!
កម្មវិធី៖
ថ្ងៃចន្ទ ទី២០ ខែមីនា
- ពេញមួយថ្ងៃ – ហ្គេមគេចរំដោះខ្លួននៅបណ្ណាល័យពហុឯកសារ (សម្រាប់សិស្សនៃមជ្ឈមណ្ឌលភាសា និងអង្គការក្រៅរដ្ឋាភិបាលតែប៉ុណ្ណោះ)

- ម៉ោង ២ រសៀល – ភាពយន្តសម្រាប់កុមារ “Kirikou et la sorcière” ដោយ Michel Ocelot
- ម៉ោង ៥កន្លះល្ងាច – បង្ហាញ និងតាំងពិព័រណ៍ការងារនៃថ្នាក់រៀនរបស់កុមារ និងយុវវ័យនៃមជ្ឈមណ្ឌលភាសា (សម្រាប់តែ សិស្សនៃមជ្ឈមណ្ឌលភាសា)
- ម៉ោង ៦:៣០រសៀល – ភាពយន្ត “Les Chevaliers blancs” ដោយ Joachim Lafosse
ថ្ងៃព្រហស្បតិ៍ទី ២៣ ខែមីនា
ថ្ងៃសុក្រទី ២៤ ខែមីនា
- ម៉ោង ៦កន្លះល្ងាច – ភាពយន្ត “Aya de Yopougon” ដោយ Marguerite Abouet និង Clément Oubrerie
- ម៉ោង ៧យប់ – ល្ខោនសម័យ “ដារ៉ូហ៊្សូគោ” របស់ Bernard-Marie Koltès ដោយ សាលាសម្តែង*
ថ្ងៃសៅរ៍ទី ២៥ ខែមីនា
- ម៉ោង ១០កន្លះ – ភាពយន្តសម្រាប់កុមារ “Avril et le monde truqué” ដោយ Christian Desmares និង Franck Ekinci
- ម៉ោង ១១ព្រឹក – អាន និងចម្រៀងពោល ជាភាសាបារាំងដោយសិស្សនៃសាលាហេបភីច័ន្ទតារា
- ម៉ោង ១១ព្រឹក – រឿងនិទាន និងចម្រៀងពីកុងហ្គូ Kevin Mukaba
- ម៉ោង ២រសៀល – សរសេរតាមអានហ្វ្រង់កូហ្វូនី ដោយ Phnom Penh Accueil
- ម៉ោង ៣រសៀល – អាន និងចម្រៀងពោល ជាភាសាបារាំងដោយសិស្សនៃសាលាហេបភីច័ន្ទតារា
- ម៉ោង ៥កន្លះ – ភាពយន្តរឿង “Les Parapluies de Cherbourg” ដោយ Jacques Demy
- ម៉ោង ៧យប់ – ល្ខោនសម័យ “ដារ៉ូហ៊្សូគោ” របស់ Bernard-Marie Koltès ដោយ សាលាសម្តែង*