អស់រយៈពេល ៣០ ឆ្នាំមកហើយដែល អង់តន់ បានថតរូបខ្មោចនៃគ្រួសារនិងប្រជាជនរបស់គាត់នៅក្នុងប្រទេសនៃអតីតចក្រភពអូតូម៉ង់ដែលត្រូវបានខ្មោចលងដោយអំពើប្រល័យពូជសាសន៍អាមេនី។Read More
សាលឌីជីថល ថ្ងៃសៅរ៍ ទី ២៣ ខែមករា ម៉ោង ១០ព្រឹក និង ១១ព្រឹក ម្នាក់ ៣ ដុល្លា ចាប់ពីអាយុ ៦ ឆ្នាំ (អ្នកចូលរួម ៤ នាក់យ៉ាងច្រើន) បង្កើតគំនូរជីវចលរបស់លោកអ្នកនៅលើ Scratch Junior និងធ្វើឱ្យតួរអង្គរបស់លោកអ្នកផ្លាស់ប្តូរ លោតរាំ និងច្រៀងតាមការកំណត់របស់ជម្រើសរបស់លោកអ្នក! ជាហ្គេមកម្សាន្តដ៏រីករាយចំពោះការបង្កើតកម្មវិធីនៅលើ iPad ។ ចុះឈ្មោះផ្ទាល់ ឬតាមរយៈ៖ mediatheque@institutfrancais-cambodge.comRead More
វាគឺជារឿងដែលអាចទៅរួច សម្រាប់លោកអ្នកក្នុងការរៀនភាសាបារាំងនៅទីណាក៏បាន ទៅតាមពេលដែលលោកអ្នកត្រូវការ ជាមួយកម្មវិធីសិក្សាភាសាបារាំងតាមអនឡាញ ផ្តល់ដោយវិទ្យាស្ថានបារាំង! វគ្គសិក្សា “វគ្គសិក្សារបស់ខ្ញុំតាមអនឡាញ (Mon cours en ligne)” មាន ១១ ម៉ូឌុលដែលរួមមានពីកម្រិត A1 ដល់ C1 ដែលត្រូវនឹងការសិក្សាប្រហែល ៥០ ឬ ៦០ម៉ោង។ កម្មវិធីសិក្សានេះមានពីររបៀប៖ • ស្វ័យសិក្សាពីចម្ងាយ ១០០%៖ ជាមួយនឹងជម្រើសនេះ អ្នកសិក្សាធ្វើការសិក្សាដោយស្វ័យភាព បន្ទាប់មកអ្នកបង្រៀនម្នាក់ធ្វើការជួយបង្រៀនបន្ថែមលើចំនុចផ្សេងៗដទៃទៀត ក្នុងដំណើរការសិក្សា។ • ពាក់កណ្តាលស្វ័យសិក្សាពីចម្ងាយ៖ ជម្រើសនេះលាយបញ្ចូលគ្នានូវការសិក្សាតាមអនឡាញ និងការសិក្សាក្នុងថ្នាក់ជាមួយគ្នា។ វគ្គសិក្សាត្រូវបានរៀបចំឡើងស្របតាមតម្រូវការនិងភាពលំបាករបស់អ្នកសិក្សា ការសិក្សាប្រចាំការសិក្សាសប្តាហ៍ ដើម្បីវឹកហាត់ការសន្ទនាផ្ទាល់មាត់។ វគ្គសិក្សានេះមានគោលបំណងជួយលោកអ្នកឱ្យទទួលបានចំណេះដឹង និងសមត្ថភាពក្នុងការបង្កើតនូវសំនេរ និងការសន្ទនា ព្រមទាំងមានទេពកោសល្យក្នុងការប្រើប្រាស់ “ធាតុនៃភាសា” (សទ្ទានុក្រម វេយ្យាករណ៍ ការបញ្ចេញសំឡេង) និងធ្វើឱ្យលោកអ្នកមានស្វ័យភាពនិងមានភាពសកម្មលើកការសិក្សារបស់ខ្លួន។ ជាមួយនឹងកម្មវិធីសិក្សាតាមអនឡាញនេះ លោកអ្នកត្រូវធ្វើការសរសេរនិងនិយាយផ្ទាល់មាត់ដែលអាចជួយឲ្យលោកអ្នកប្រើប្រាស់ភាសាទៅតាមស្ថានភាពនីមួយៗ ប្រកបដោយភាពជោគជ័យ។ សកម្មភាពសិក្សាមានភាពខុសប្លែកៗពីគ្នា (ការរកឃើញ ការកិច្ចសិក្សាតាមអ៊ីនធឺណែត វេទិកាផ្លាស់ប្តូរសំនួរ-ចម្លើយឬមតិយោបល់ ការបំពេញពាក្យឬល្បះ លំហាត់តាមអនឡាញ ការវឹកហាត់និងការរៀនចំជាប្រព័ន្ធ “បេសកម្មដែលត្រូវសំរេច” ព្រមទាំងល្បែងកម្សាន្តជាដើម។ ល។ ) — […]Read More
Apprendre le français où vous voulez, quand vous voulez, c’est possible avec les cours de français en ligne, proposés par l’IFC ! La formation “Mon cours en ligne” est composée Read More
Cinéma de l’IFC Vendredi 29 janvier à 19h Entrée libre Hang Rithyravuth La musique cambodgienne est essentiellement une musique d’ensembles instrumentaux. Une grande partie de la culture cambodgienne repose aujourd’hui sur la Read More
រោងភាពយន្តរបស់វិទ្យាស្ថាន ថ្ងៃសុក្រ ទី២៩ ខែមករា ម៉ោង ៧យប់ ចូលរួមដោយសេរី ដោយអ្នកនិពន្ធបទភ្លេង ហង្ស រិទ្ធីរ៉ាវុធ តន្ត្រីខ្មែរគឺបង្កើតឡើងដោយការប្រមូលផ្តុំឧបករណ៍ភ្លេងជាច្រើនរួមគ្នា។ វប្បធម៌ខ្មែរសព្វថ្ងៃនេះ មួយភាគធំពឹងផ្អែកលើរបាំដែលបន្សុំជាមួយតន្រ្តីត្រូវបានរួមបញ្ចូល ដូចមានរបាំព្រះរាជទ្រព្យ របាំឆ៉ៃយ៉ាំង ល្ខោនស្បែកធំ ល្ខោនបាសាក់ … ល។ អ្នកនិពន្ធបទភ្លេង លោកហង្ស រិទ្ធីរ៉ាវុធ ផ្តល់ជូនលោកអ្នកនូវកម្រងតន្រ្តីជាបន្តបន្ទាប់ជាមួយនឹងឧបករណ៍បែបបុរាណនិងទំនើបដើម្បីផ្តល់ជូនលោកអ្នកនូវរាត្រីដ៏អស្ចារ្យ នៅរោងភាពយន្តរបស់វិទ្យាស្ថាន។Read More
Les cours de l’Institut français du Cambodge se feront en ligne pour la session d’automne 2020. Ils requièrent les mêmes méthodes que celles que vous utilisez en classe, Read More
វគ្គសិក្សារបស់វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបើកដំណើរការតាមអ៊ីនធឺណែតសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ។ វគ្គសិក្សានេះផ្តោតវិធីសាស្រ្តដូចគ្នានឹងវគ្គសិក្សាដែលលោកអ្នកធ្លាប់សិក្សាក្នុងថ្នាក់ ហើយតាមរបៀបដូចដើមជាមួយចំនួនម៉ោង ចង្វាក់សិក្សា ព្រមទាំងគុណភាពនៃការបង្រៀនដូចគ្នា។ វគ្គសិក្សារបស់វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបើកដំណើរការតាមអ៊ីនធឺណែតសម្រាប់និទាឃរដូវឆ្នាំ ២០២០ ។ វគ្គសិក្សានេះផ្តោតវិធីសាស្រ្តដូចគ្នានឹងវគ្គសិក្សាដែលលោកអ្នកធ្លាប់សិក្សាក្នុងថ្នាក់ ហើយតាមរបៀបដូចដើមជាមួយចំនួនម៉ោង ចង្វាក់សិក្សា ព្រមទាំងគុណភាពនៃការបង្រៀនដូចគ្នា។ វាជាទំរង់សិក្សាថ្មីប៉ុន្តែខ្លឹមសារនៅតែដដែល៖ លោកអ្នកនឹងអភិវឌ្ឍសមត្ថភាពរបស់លោក រួមមានស្តាប់ អាន និយាយរួមនិងសរសេរ។ លោកអ្នកនឹងសិក្សាលើ វាក្យសព្ទ លំហាត់វេយ្យាករណ៍ កិច្ចការផ្ទះ … និងមានសកម្មភាពអន្តរកម្មជាច្រើនទៀតជាមួយគ្រូរបស់លោកអ្នក។ ស្វែងយល់ពី Apolearn ដែលជាវេទិកាសិក្សាឌីជីថលសម្រាប់វគ្គសិក្សានៅវិទ្យាស្ថានបារាំង! តើវាដំណើរការយ៉ាងដូចម្តេច? មើលវីដេអូបង្រៀនរបស់យើង!Read More