- តាមអនឡាញនៅរោងភាពយន្តវិទ្យាស្ថាន
- ថ្ងៃអង្គារ ទី១៤ ខែមករា ម៉ោង ៦:៣០ល្ងាច
- ចូលរួមសេរី ដោយកន្លែងអង្គុយមានកំណត់
- សន្និសីទជាភាសាបារាំង ជាមួយនឹងការបកប្រែជាភាសាខ្មែរនិងអង់គ្លេស
អង់តេរ៉ូវីរុសបង្ករជំងឺដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ មានអង់តេរ៉ូវីរុស ជាង១០០ ប្រភេទដែលអាចបង្កជំងឺលើមនុស្ស។ ដោយសារវ៉ាក់សាំង វីរុសនេះ កំពុងត្រូវបានលុបបំបាត់ពីពិភពលោក។ នាពេលបច្ចុប្បន្ននេះអង់តេរ៉ូវីរុស៧១ គឺជាភ្នាក់ងារដ៏សំខាន់មួយដែលបង្កជំងឺពងបែកនៅបាតជើង បាតដៃ និងមាត់។ វីរុសនេះបណ្តាលឱ្យមានការរីករាលដាលយ៉ាងធ្ងន់ធ្ងរដល់កុមារតូចៗនៅអាស៊ីរួមទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២។ អង់តេរ៉ូវីរុស៦៨ ជា ធម្មតាបណ្តាលឱ្យមានជំងឺផ្លូវដង្ហើម។ ថ្មីៗនេះវីរុសនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការខ្វិន ហើយ ទំនងជាទំរង់វីរុសប៉ូលីយ៉ូថ្មី។


