ដោយស្ថិតនៅកណ្ដាលក្រុងភ្នំពេញ បណ្ណាល័យពហុឯកសាររបស់វិទ្យាស្ថានបារាំងនៅកម្ពុជាគឺជាមជ្ឈមណ្ឌលធនធានឯកសារជាភាសាបារាំងដ៏ធំមួយនៅកម្ពុជា។ នៅក្នុងទីធ្លាដ៏ទាក់ទាញ បើកឱ្យចូលដោយសេរីនិងដោយឥតគិតថ្លៃ ក្រុមការងាររបស់យើងផ្ដល់ជូននូវកម្មវិធីផ្សេងៗជាប្រចាំសម្រាប់កុមារក៏ដូចជាសន្និសីទនានាផងដែរ។ ជាមុខមាត់របស់វិទ្យាស្ថាន បណ្ណាល័យពហុឯកសារគឺជាកន្លែងនៃជីវិត វប្បធម៌ ការរៀនសូត្រ និងការកម្សាន្ត បើកពីថ្ងៃអង្គារដល់សុក្រ ពីម៉ោង៩:៣០ព្រឹក ដល់ម៉ោង ៦:៣០ល្ងាច និងថ្ងៃសៅរ៍ពីម៉ោង ៩:៣០ព្រឹក ដល់ ៥ល្ងាច។
ទំនាក់ទំនងពួកយើង mediatheque@institutfrancais-cambodge.com
——
សាលាកបត្រចុះឈ្មោះបុគ្គល
សាលាកបត្រចុះឈ្មោះជា«ក្រុម»
ការបង់ថ្លៃចុះឈ្មោះជាសមាជិក និងថ្លៃផាកពិន័យ អាចបង់ជាលុយសុទ្ធ ឬជាសែកធនាគារ នៅកន្លែងផ្ដល់ព័ត៌មានរបស់វិទ្យាស្ថានបារាំង។ ការចុះឈ្មោះគឺឥតគិតថ្លៃចំពោះសិស្សដែលរៀននៅវិទ្យាស្ថាន។
២$/ឆ្នាំ សម្រាប់ជនជាតិខ្មែរ
៥$/ឆ្នាំ សម្រាប់ជនបរទេស
១៥$/ឆ្នាំ សម្រាប់ជនជាតិខ្មែរ
៣០$/ឆ្នាំ សម្រាប់ជនបរទេស
$៤០ /ឆ្នាំសម្រាប់សមាជិកចំនួនបីដែលមានឈ្មោះដូចគ្នា។
៤០$/ឆ្នាំ សម្រាប់សមាជិក១០នាក់ច្រើនបំផុតដែលជាអ្នកធ្វើការក្នុងស្ថាប័នជាមួយគ្នា (បង្ហាញអត្តសញ្ញាណឬកាតបុគ្គលិក)។
បណ្ណាល័យពហុឯកសាររបស់វិទ្យាស្ថានបារាំងនៅកម្ពុជាមានឯកសារជិត ២៥ ០០០ ជាភាសាបារាំង និងភាសាខ្មែរ។
កាតាឡុកគឺមាននៅលើអនឡាញ media-ifc.com
អាចចូលបានតាមរយៈទូរស័ព្ទ ថាប្លែត ឬកុំព្យូទ័រ ៧ថ្ងៃលើ៧ថ្ងៃ ពីគ្រប់ទីកន្លែងនៅកម្ពុជា។ បណ្ណាល័យអេឡិចត្រូនិកអនុញ្ញាតឱ្យអ្នកពិគ្រោះឯកសារដែលមានចំនួនរាប់ពាន់។ សារព័ត៌មានប្រចាំថ្ងៃ ទស្សនាវដ្ដី សៀវភៅអក្សរសិល្ប៍(ក្នុងនោះមានទាំងស្នាដៃដែលទទួលបានពានរង្វាន់អក្សរសិល្ប៍ថ្មីៗផងដែរ) សៀវភៅរឿងគំនូរ ឯកសារសម្រាប់អ្នកសិក្សាភាសាបារាំង… គឺមានគ្រប់ប្រភេទ។
អ្នកអាចមកចុះឈ្មោះនៅក្នុងបណ្ណាល័យណាមួយនៃសាខារបស់វិទ្យាស្ថានបារាំងនៅកម្ពុជា។ ការប្រើប្រាស់សេវាអេឡិចត្រូនិកនេះគឺឥតគិតថ្លៃសម្រាប់សមាជិកបណ្ណាល័យពហុឯកសារ និងសិស្សរបស់វិទ្យាស្ថាន។ បណ្ណាល័យអេឡិចត្រូនិកបច្ចុប្បន្នគឺអាចប្រើប្រាស់បានគ្រប់គ្នា រយៈពេល៣សប្ដាហ៍តាមគេហទំព័រ culturetheque.com !
បណ្ណាល័យអេឡិចត្រូនិកក៏មាននៅជាន់ផ្ទាល់ដីនៃបណ្ណាល័យពហុឯកសារដែរ ៖ ស្វែងរកព័ត៌មានបច្ចុប្បន្នភាពតាមកុំព្យូទ័រ រៀនសរសេរកម្មវិធី ហ្គែមវីដេអូ សួននៃចំណេះដឹងអេឡិចត្រូនិកសម្រាប់កុមារតូចៗ… ក្រុមការងារយើងផ្ដល់ជូនលោកអ្នកនូវសកម្មភាពជាទៀងទាត់ជុំវិញបច្ចេកវិទ្យាថ្មីៗ។
© 2020, Institut Français du Cambodge. All rights reserved.