“សម្បើម” ជារដូវកាលវប្បធម៌ ស្តីពីការធ្វើម្ហូបចម្អិនអាហារ និងការរចនា

[LIRE EN FRANÇAIS]

រដូវកាលវប្បធម៌ “សម្បើម” ចាប់ពីថ្ងៃទី ៤ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤

ចំណង់អាហារ ត្រូវបានអញ្ជើញមក នៅវិទ្យាស្ថានបារាំងកម្ពុជា !

ការពិសារអាហារ គឺជាពេលវេលានៃភាពស្និទ្ធស្នាលរាប់អានគ្នា ចែករំលែក និងផ្លាស់ប្តូរគ្នា ដែលចំណងទំនាក់ទំនងសង្គមត្រូវបានពង្រឹង និងបន្ត។ សិល្បៈនៃការធ្វើម្ហូប គឺជានិមិត្តរូបនៃចំណេះដឹង ប្រពៃណី និងសិល្បៈនៃការរស់នៅ ដែលឆ្លងហួសពីព្រំដែនវប្បធម៌។ សិល្បៈនេះ ទាក់ទាញវិញ្ញាណអារម្មណ៍ ដាស់ព្រលឹង និងរាងកាយ។ សិល្បៈនេះ ក៏ពឹងទៅលើសិល្បករ និងសិប្បករជាច្រើននាក់ មានតាំងពីចុងភៅ ដល់អ្នករចនា ពីអ្នកនិពន្ធ រហូតដល់សិប្បករធ្វើកញ្ចក់ សេរ៉ាមិច និងឈើ។

សម្រាប់រដូវកាលនេះ យើងសូមគោរពអញ្ជើញលោកអ្នក មកទស្សនាការធ្វើម្ហូបចម្អិនអាហារ ពីគ្រប់ជ្រុងទាំងអស់របស់វា៖ នៅក្នុងអក្សរសិល្ប៍ នៅក្នុងរោងកុន នៅលើតុអាហារ និងនៅលើចាន !

នៅថ្ងៃទី ០២ ខែកក្កដា លោក Benoît Peeters នឹងបង្ហាញពីការផ្លាស់ប្តូរនានានៃសិល្បៈធ្វើម្ហូប ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ក្នុងពេលធ្វើសន្និសីទ ពីការធ្វើម្ហូបចម្អិនអាហារបែបថ្មី រហូតដល់ម្ហូបកាត់បញ្ចូលគ្នាចម្រុះ”  ដែលបង្ហាញពីភាពសម្បូរបែប និងចម្រុះភាពនៃពិភពធ្វើម្ហូប។

ក្នុងឱកាសនៃការពិភាក្សាតុមូលមួយ លើប្រធានបទការរចនានៅក្នុងវិស័យម្ហូបអាហារ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ វិទ្យាស្ថានបារាំងកម្ពុជា មានកិត្តិយសក្នុងការស្វាគមន៍ លោក Benoît Peeters មេចុងភៅនានាមាន លោកស្រី អាំង អាលីន និងលោក Joannès Rivière ក៏ដូចជាអ្នករចនា លោក Grégory Granados និងលោកស្រី Julia Debord Dany។ ព្រឹត្តិការណ៍ទាំងពីរនេះ នឹងចាប់ផ្តើមរដូវកាលវប្បធម៌ និងបម្រើជាបុព្វបទនៃការតាំងពិព័រណ៍ថ្មី។

សម្ពោធនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ការតាំងពិព័រណ៍ សម្បើម នឹងភ្ជាប់ការធ្វើម្ហូប ការរចនា និងអក្សរសិល្ប៍។ ការតាំងពិព័រណ៍នេះ នឹងលាយឡំនូវឈុតឆាកនៃរឿងគំនូររូបភាព ដូចមេចុងភៅ ដោយលោក Benoît Peeters និង លោកស្រី Aurélia Aurita ជាមួយនឹងស្នាដៃនៃការរចនាដែលភ្ជាប់ទៅនឹងសិល្បៈនៃតុអាហារ ដែលបង្កើតឡើងដោយ លោក Grégory Granados និងលោកស្រី Julia Debord Dany ។ សម្រាប់ការបើកសម្ពោធ ការតាំងពិព័រណ៍នេះ នឹងគោរពអញ្ជើញលោកអ្នកឱ្យភ្លក់ដោយភ្នែកផ្ទាល់ ប៉ុន្តែក៏មានភ្លក់រសជាតិផងដែរ៖ លោកស្រីអាំង អាលីន និង ភោជនីយដ្ឋាន Le Bistrot នៃវិទ្យាស្ថានបារាំង  នឹងរៀបចំអាហារប៊ូហ្វេ ប្រកបដោយភាពច្នៃប្រឌិត ប្លែកមានតែមួយ និងមានរសជាតិឈ្ងុយឆ្ងាញ់។

ភោជនីយដ្ឋាន Le Bistrot នៃវិទ្យាស្ថានបារាំង  អ្នកឯកទេសខាងម្ហូបបារាំង នឹងក្លាយជាដៃគូសហការ នៃរដូវកាលវប្បធម៌នេះ។ ភោជនីយដ្ឋាន នឹងប្រើប្រាស់ចំណេះដឹងរបស់ខ្លួនទាំងអស់ ដើម្បីផ្តល់ជូនលោកអ្នកនូវអាហារថ្ងៃត្រង់ ប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំជាមួយនឹងសេវាកម្មសាធារណៈ ក៏ដូចជាថ្នាក់បង្រៀនធ្វើម្ហូប ដែលបង្រៀនរូបមន្តក្បួនធ្វើម្ហូប ខ្មែរ និងបារាំង។

ការចម្អិនអាហារធ្វើម្ហូប បម្រើជាការបំផុសគំនិតសម្រាប់សិល្បករ អ្នកផលិតភាពយន្ត និងអ្នកនិពន្ធជាច្រើន កម្មវិធីបញ្ចាំងកុនមួយ នឹងរំលេចការធ្វើម្ហូបនៅលើអេក្រង់ ជាមួយនឹងជម្រើសភាពយន្តចំនួន ១១ សម្រាប់គ្រប់វ័យ និងគ្រប់រសជាតិទាំងអស់ ដែលនឹងត្រូវចាក់ផ្សាយពេញមួយរដូវកាលវប្បធម៌នេះ។

រដូវរប្បធម៌សម្រាប់អ្នកដែលចូលចិត្តញាំ ចាប់ពីថ្ងៃទី ៤ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានបារាំង !

Related post