- វិចិត្រសាល + សាលសម្រាប់កុមារ
- រៀងរាល់ ថ្ងៃពុធក្នុងខែកញ្ញា ពីម៉ោង ២ រសៀលដល់ម៉ោង ៣:៣០ រសៀល
- ម្នាក់ ៥$
- ចាប់ពីអាយុ ៥ ឆ្នាំ | ១០ នាក់យ៉ាងច្រើន
ស្វែងយល់ស៊ីជម្រៅបន្ថែមលើប្រធានបទនៃការតាំងពិព័រណ៍ “ណាត់ ណាប់ ម៉ាប់” តាមរយៈសកម្មភាពកម្សាន្តមួយចំនួន (ត្បាញ កែឆ្នៃ ក្បាច់រចនា ម៉ូត ការតុបតែង) ជាមួយអ្នកសម្រុះសម្រួលផ្នែកវប្បធ៌ម និងចូលរួមក្នុងសកម្មភាពកម្សាន្តរបស់យើងទាក់ទងនឹងប្រធានបទនេះ។ ក្រដាសកាតុង កន្ត្រៃ អង្គាំ និងវត្ថុប្រើប្រាស់ហើយដែលកែឆ្នៃបាន … បង្ហាញការច្នៃប្រឌិតរបស់អ្នកនិងអភិវឌ្ឍការស្រមើលស្រមៃរបស់អ្នកក្នុងសិក្ខាសាលាសិល្បៈនិងរីករាយទាំងនេះ! បង្ហាញការច្នៃប្រឌិតរបស់អ្នកនិងអភិវឌ្ឍការស្រមើលស្រមៃរបស់អ្នកក្នុងអំឡុងពេលសិក្ខាសាលាសិល្បៈនិងសប្បាយរីករាយ !
ជាភាសាបារាំង និងខ្មែរ
ចុះឈ្មោះនៅនឹងកន្លែង ឬតាមរយៈ info@institutfrancais-cambodge.com
• បត់ក្រដាស 3D | ថ្ងៃពុធ ទី១ ខែកញ្ញា
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទក្បាច់រចនានៃតម្បាញ ព្រមទាំងប្រើប្រាស់ក្រដាស ដើម្បីបង្កើតរូបពស់ក្រដាស។
—
• ក្តារឡាប៊ីរីន ពីបំពង់បឺត | ថ្ងៃពុធ ទី៨ ខែកញ្ញា
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទការកែឆ្នៃឡើងវិញ និងធនធានធម្មជាតិ ជាមួយបំពង់បឺត ដូចស្នាដៃសិល្បករ ឯម រៀម ក្នុងវត្ថុសិល្បៈរបស់លោក សម្រាប់បង្កើតក្តារឡាប៊ីរីនមួយ។
—
• កែច្នៃសរសៃអំបោះ | ថ្ងៃពុធ ទី១៥ ខែកញ្ញា
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទត្បាញ និងពីអំបោះមកបង្កើតជាកូនតុក្កតាកូនសោរមួយ។
—
• បត់កន្សែង | ថ្ងៃពុធ ទី២២ ខែកញ្ញា
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទនៃម៉ូត តាមរយៈការប្រើប្រាស់នូវកន្សែង បន្ទាប់មកបត់វាធ្វើជាកូនតុក្កតា!