>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជំនោរអាស៊ី» <<
ជាផ្នែកមួយនៃរដូវកាល ជំនោរអាស៊ី និងដើម្បីអបអរសាទរខួប ៣០ឆ្នាំ របស់ខ្លួន វិទ្យាស្ថានបារាំងនៅកម្ពុជាកំពុងសហការជាមួយ Nez ដែលជាចលនាវប្បធម៌ឃានវិញ្ញាណ ដើម្បីបង្ហាញទឹកអប់ “ក្នុងសួនរុក្ខសាស្ត្រ” ដែលកើតចេញពីកិច្ចសហការរវាងវិចិត្រករ ពេជ្រ សុភាព។ ពេជ្រ និងទឹកអប់ វីយ៉ូឡែន កូឡា !
—–
មួយកំប៉ុង ២៥$
មានលក់ចាប់ពីថ្ងៃទី ២ មិថុនា នៅកន្លែងទទួលភ្ញៀវរបស់វិទ្យាស្ថានបារាំង។
ពេជ្រ សុភាព មិនដែលប្រើទឹកអប់ទាល់តែសោះ ហើយសឹងតែរកនឹកអ្វីមិនឃើញពេលគាត់ចង់និយាយអំពីក្លិនក្រអូប ប៉ុន្តែពាក្យពេចន៍គាត់ហូរដូចទឹកនៅពេលយើងសួរឱ្យគាត់និយាយពីក្លិនដែលដក់ជាប់ក្នុងចិត្តគាត់បំផុត ៖ ក្លិនគ្រឿងទេស រុក្ខជាតិ និងស្រែនៅជុំវិញស្ទូឌីយោរបស់គាត់ដែលស្ថិតនៅកណ្ដាលធម្មជាតិ។ «រហូតដល់ពេលនេះ ខ្ញុំមិនដែលធ្លាប់គិតសោះពីក្លិនឫស្សី។ បើឱ្យខ្ញុំនិយាយពីវា ខ្ញុំសូមនិយាយថាក្លិនវា ទាំងស្រទន់ ទាំងប្រហើរ ទាំងធ្ងន់ ដូចជាក្លិនចេញពីផ្កា គឺសឹងតែមិនដឹងបើយើងមិនបានយកចិត្តទុកដាក់ទេនោះ»។ ក្លិនរបស់ក្រមួនដែលគាត់ប្រើសូនជារូបចម្លាក់មួយចំនួន គឺមានក្លិនច្បាស់លាស់ ៖ ក្លិនដូចទឹកឃ្មុំ ស្រាល និងក្លិនសត្វ។
ជាមួយវីយ៉ូឡែន កូឡា អ្នកទាំងពីរបានដាស់អនុស្សាវរីយ៍ពីអាស៊ី ហើយធ្វើឱ្យវារលាយជាមួយគ្រឿងទេស ៖ ក្រវ៉ាញ (ធ្វើឱ្យនឹកទៅដល់ជួរភ្នំក្រវ៉ាញនៅភាគខាងលិចរបស់ប្រទេសកម្ពុជា) និងម្រេចស៊ីជួន ដែលមានក្លិនឆួលជាគ្រឿងទេសផង និងជូរជាក្រូចផង (ធ្វើឱ្យនឹកដល់ក្លិនស្លឹកខ្នុរដែលផ្ដល់ម្លប់នៅក្នុងសួនរបស់សិល្បករ)។ ក្លិនដីសើមនិងក្លិនផ្កា ciste និងផ្កា vanille ត្រូវបានដាក់បញ្ចូលបន្ថែមដែរ។ បន្ទាប់មកទៀត មានពណ៌បៃតង និងក្លិនប្រហើររបស់ឫស្សី គឺស៊ីគ្នាមែនទែន។ ឫស្សីនេះជារុក្ខជាតិដែលសុភាពប្រើជាប្រចាំ និងធ្វើឱ្យមានអារម្មណ៍ថាដូចាទើបនឹងកាប់ថ្មីៗ។
«In the arboretum (ក្នុងសួនរុក្ខសាស្រ្ត)» នឹងត្រូវបើកបង្ហាញ្ និងដាក់លក់នៅក្នុងឱកាសសម្ពោធន៍រដូវកាលខ្យល់អាស៊ី នៅថ្ងៃទី២ មិថុនា ឆ្នាំ២០២២ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។
ពិព័រណ៍នេះនាំមកជូនក្រោមភាពសហការដៃគូរជាមួយ ចលនាវប្បធម៌ឃានវិញ្ញាណNez, សេចក្តីយោងនៅក្នុងផ្នែកក្លិន និងទឹកអប់ និង Cirva, មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើសិល្បៈកែវ កញ្ចក់ និងសិល្បសូន្យរូប, នៅទីក្រុងម៉ាកសី។ ផលិតជាផ្នែកមួយនៃការស្នាក់នៅសិល្បករជាមួយ Cirva ។
