- វិចិត្រសាល
- សម្ពោធថ្ងៃព្រហស្បតិ៍ ២៩ មិថុនា ៦កន្លះល្ងាច | ពិព័រណ៍រហូតដល់ថ្ងៃទី ២៣ កញ្ញា ២០២៣
- ចូលរួមដោយសេរី
- Hisashi Sakaguchi, Senshiro, Lapeyre, Guérin, Dos Santos
ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ? ទស្សនាដោយសេរី ឬ មានការណាត់ជាមុន !
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងម៉ោង ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ៍
ម៉ាំងហ្គាចា ម៉ាំងហ្គាបា
វិទ្យាស្ថានបារាំងកម្ពុជាសូមធ្វើការបង្ហាញ រដូវកាលវប្បធម៌លើកទី៣ របស់ខ្លួន ៖ “ម៉ាំងហ្គាចា ម៉ាំងហ្គាបារា” ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣! ជារដូវកាលវប្បធម៌មួយ ដែលនឹងលើកឡើងពីរឿងត្លុតនានា និង ការផ្លាស់ប្តូរររវាង អឺរ៉ុប / អាស៊ី ហើយជាពិសេសប្រទេសរវាង ប្រទេសបារាំង / ប្រទេសជប៉ុន / ប្រទេសកម្ពុជា ដោយផ្តោតលើរឿងប្រភេទ ម៉ង់ហ្វ្រា / manfra រឿងត្លុតបារាំង។ ប្រទេសបារាំងត្រូវបានគេចាត់ទុកជាប្រទេសទីពីរក្នុងប្រភេទរឿងត្លុត!
រដូវកាលវប្បធម៌នេះ នឹងប្រមូលផ្តុំអ្នកនិពន្ធរឿងត្លុត រឿងគំនូររូបភាព ជាពិសេសនៅប្រទេសបារាំង នៅលើជញ្ជាំងខាងក្រៅរបស់បណ្ណាល័យ និងនៅមជ្ឈមណ្ឌលភាសា ក៏ដូចជាមាន ការតាំងបង្ហាញស្នាដៃរបស់ លោក អ៊ីហ្សាស៊ី សាកាហ្គូឈី នៅក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំងកម្ពុជា នៅក្នុងក្របខណ្ឌនៃតាំងពិពណ៌ ដែលមានចំណងជើងថា «អ៊ីកគ្យូ មនុស្សមិនសមរម្ស ៖ រឿងរបស់ព្រះសង្ឃមួយព្រះអង្គ ក្នុងប្រភេទរឿងត្លុក» រៀបចំឡើងដោយយសហការជាមួយស្ទូឌីយោ Koi ជាពិសេស លោក កេនហ្សូ ស៊ុយស៊ូគី (Kenzo Suzuki) និង លោកដូម៊ីណិក វើរេ (Dominique Veret) ជាមនុស្សសកម្មក្នុងវិស័យរឿងត្លុតតាំងពីឆ្នាំ១៩៨៨ និង លោកវាំងសង់ ប៊ែនីញែរ (Vincent Bernière) អ្នករៀបចំពិព័រណ៍ អ្នកបោះពុម្ពផ្សាយ និងជាអ្នកកាសែតបារាំង។
សកម្មភាពជាច្រើន នឹងដាក់បង្ហាញនៅបរិវេនវិទ្យាស្ថានបារាំងទាំងអស់ ហើយនឹងរួមមានសិក្ខាសិលាសិក្សា ការទស្សនាដោយមានការពន្យល់ សន្និសីទនានា និងវដ្តនៃភាពយន្តគំនូរជីវចល ដើម្បីអបអរសាទររឿងត្លុត និង រឿងត្លុតបារាំង នៅរាជធានីភ្នំពេញ។
អ៊ីហ្សាស៊ី សាកាហ្គូឈី
លោក អ៊ីហ្សាស៊ី សាកាហ្គូឈី ជាអ្នកគូរ និងនិពន្ធរឿងត្លុត និងរឿងគំនូរជីវចលដ៏ល្បីល្បាញ (តូក្យូ ១៩៤៦ – ១៩៩៥) បានចាប់ផ្តើមអាជីពរបស់គាត់ជាអ្នកគូរគំនូរ នៅស្ទូឌីយោគំនូរជីវចល អូហ្សាមូ តេហ្ស៊ូកា (Osamu Tezuka) ។ ដោយគាត់ចាប់អារម្មណ៍និងមានចំណង់ចំណូលចិត្តខ្លាំងចំពោះ រឿងគំនូររូបភាពកំប្លែង ហើយជាពិសេសគាត់ចង់គ្រប់គ្រងវត្ថុទាំងអស់ដែលកើតចេញពីការបង្កើតរបស់គាត់យ៉ាងពេញលេញ គាត់បានបោះបង់ចោលកុនជីវចលនៅទសវត្សរ៍ឆ្នាំ ១៩៧០ ដើម្បីលះបង់ខ្លួនឯងទាំងស្រុងក្នុងការផលិតរឿងត្លុត ដែលរឿងដែលល្បីល្បាញជាងគេគឺ រឿង Version ផ្កាថ្ម និងអ៊ីកគ្យូ។
គាត់នៅជាមួយលោក អូហ្សាមូ តេហ្ស៊ូកា ដែលជាអ្នកនិពន្ធរឿងត្លុតដំបូង និងបោះពុម្ពនៅប្រទេសបារាំងក្នុងឆ្នាំ១៩៧៨ នៅក្នុងទស្សនាវដ្តី Le Cri qui tue ។ យើងត្រូវរងចំារហូតដល់មានការផ្ទុះទីផ្សាររឿងត្លុតនៅប្រទេសបារាំងក្នុងទសវត្សរ៍ឆ្នាំ ២០០០ ទើបមានរឿងត្លុតរបស់អ្នកនិពន្ធល្បីៗជប៉ុន ត្រូវបានបោះពុម្ព និងបកប្រែជាភាសាបារាំង។ សព្វថ្ងៃនេះ ប្រទេសបារាំងគឺជាទីផ្សារបរទេសដំបូងគេបង្អស់ សម្រាប់រឿងត្លុតជប៉ុន ហើយរឿងត្លុត គឺជាវិស័យសំខាន់បំផុតសម្រាប់ការលក់សៀវភៅនៅក្នុងប្រទេសបារាំង ជាពិសេសសម្រាប់ទស្សនិកជនវ័យក្មេង។
ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតអំពីការតាំងពិព័រណ៌រឿងត្លុក “អ៊ីកគ្យូ មនុស្សមិនសមរម្ស ៖ រឿងរបស់ព្រះសង្ឃមួយព្រះអង្គ ក្នុងប្រភេទរឿងត្លុក“ និងលើស្នាដៃរបស់ លោកសាកាហ្គូជី។ >> ព័ត៌មានបន្ថែម
“រឿងគំនូររូបភាពកំប្លែង” នៅប្រទេសបារាំង “រឿងត្លុត Manga ” នៅប្រទេសជប៉ុន
រឿងគំនូររូបភាពកំប្លែង ជាសិល្បៈដែលពេញនិយម ឆ្លងជំនាន់ និងជាសាកល ហើយទាញយកប្រភពរបស់ខ្លួនពីប្រវត្តិនៃការតំណាង នៅភាគខាងលិច ដូចជានៅបូព៌ា ពីសិល្បៈតុបតែងបែបគំនូរជប៉ុន។ សិល្បៈនេះកើតមុនពេលរឿងកុន រឿងគំនូររូបភាពកំប្លែងដែលត្រូវបានគេស្គាល់ថាជាសិល្បៈទី៩ គឺនៅសហសម័យនៅក្នុងប្រទេសបារាំងជាមួយនឹងសម័យថតរូបពិសេសហៅថា daguerréotype ដែលជាដំណើរការថតរូបដែលត្រូវបានបង្កើតឡើងដោយ Nicéphore Niepce និង Louis Daguerre ក្នុងឆ្នាំ ១៨៣៩ ។
ដោយយោងប្រវត្តិសាស្រ្តទៅអូគូសៃ(Hokusai) រឿងត្លុតបានបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ១៨១៤។ យើងកំណត់ការរីកចំរើនរបស់រឿងត្លុត ក្រោយសង្គ្រាមលោកលើកទីពីរ ក្នុងទសវត្សរ៍ទី៥០ និង ៦០ រហូតដល់ការកើនឡើងជាសកលនាពេលបច្ចុប្បន្ន។ ពាក្យ manga មានន័យថា រូបភាពគំនូរមិនទាន់ចប់ គួរឱ្យអស់សំណើច (Ga: គំនូររូបភាព / man: ដែលផ្តល់ភាពរីរាយ)។ លើសពីប្រភពដើមភូមិសាស្ត្រសាមញ្ញ ប្រភេទសារព័ត៌មាននេះ បង្កប់នូវសោភ័ណភាព និងជាឧស្សាហកម្មនៅក្នុងវិស័យរឿងគំនូររូបភាពកំប្លែង ដោយមានថតចេញជារឿងកុន រឿងគំនូរជីវចលក្នុងទូរទស្សន៍ និងមានការយកទៅបកស្រាយជាច្រើនបែបនៅលើអ៊ីនធឺណិត ការស្លៀកពាក់ឈុតសម្លៀកបំពាក់ដូតតួអង្គ គំនូរជីវចល ហ្គេម រូបចម្លាក់ ។ល។ រឿងត្លុតខ្លាតតូច (សៀវភៅខ្នាតតូច) ជាពិសេសស្រួលកាន់ និងមានតម្លៃសមរម្យ ហើយការមានរឿងតជាភាគៗ រួមចំណែកដល់ជោគជ័យនៃទម្រង់រឿងគំនូររូបភាពប្រភេទនេះ។
ធ្វើដូចម៉េចដើម្បីចូលទស្សនា?
ចូលទស្សនាដោយសេរី / ការទស្សនាអមដោយអ្នកសម្របសម្រួល
ដើម្បីណាត់ទុកជាមុន info@institutfrancais-cambodge.com
ការទស្សនាអមដោយអ្នកសម្របសម្រួល
ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។
ជាភាសាបារាំង ភាសាខ្មែរ និងជាភាសាអង់គ្លេស
ថ្ងៃច័ន្ទ ដល់ សៅរ៍៖ ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ // ២រសៀល ដល់ ៥ល្ងាច
ណាត់ទុកជាមុន – ដោយសេរី
