សាលកបត្រមុខតំណែង
—
ឈ្មោះមុខតំណែង | ជំនួយការផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ
ស្ថានភាព | កិច្ចសន្យាមានថិរវេលាកំណត់រយៈពេល១ឆ្នាំ អាចបន្តបានឡើងវិញបាន និងរយៈពេលសាកល្បង ៣ខែ
លក្ខខណ្ឌការងារ | ធ្វើការ៣៩ម៉ោងក្នុងមួយសប្តាហ៍ ស្មើនឹង៥ថ្ងៃក្នុងមួយសប្តាហ៍។ សិទ្ធិឈប់សំរាក៣២ថ្ងៃ + ថ្ងៃឈប់សំរាកប្រចាំឆ្នាំ១១ថ្ងៃ
សញ្ញាប័ត្រ | កម្រិត BACII + 2 ឬ BACII បើមានបទពិសោធន៍ក្នុងវិស័យទំនាក់ទំនង
ប្រាក់បៀវត្ស | 770 ដុល្លារអាមេរិកប្រចាំខែ ដែលត្រូវនឹងកម្រិត 5 នៃក្របខ័ណ្ឌប្រាក់បៀវត្សរ៍ជាធរមាននៅ IFC
—
អំពីស្ថាប័ន
ផ្សារភ្ជាប់ជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជា(IFC) មានបេសកកម្មផ្សព្វផ្សាយភាសាបារាំង វប្បធម៌បារាំង ការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវ ព្រមទាំងកិច្ចសន្ទនារវាងវប្បធម៌កម្ពុជា និងបារាំង។ វិទ្យាស្ថានបារាំងនៅកម្ពុជាអនុវត្តជាមួយដៃគូក្នុងស្រុក និងអន្តរជាតិនូវសកម្មភាពជាច្រើនក្នុងវិស័យសិល្បៈទស្សនីយភាព វេទិកាផ្ដោះប្តូរគំនិត ចំណេះដឹង រួមទាំងកម្មវិធីផ្លាស់ប្ដូរនិស្សិតទៅសិក្សានៅក្រៅប្រទេស ការផ្តល់ការបង្រៀនភាសាបារាំង និងធនធានអប់រំជាដើម។ វិទ្យាស្ថានបារាំងនៅភ្នំពេញរួមមានមជ្ឈមណ្ឌលភាសា (មានអ្នកសិក្សាប្រមាណ៥000នាក់ក្នុងមួយឆ្នាំ) បណ្ណាល័យពហុឯកសារ ហាងកាហ្វេ/ភោជនីយដ្ឋាន (Le Bistrot) រោងកុនដែលអាចផ្ទុកបាន១២០កៅអី និងសាលតាំងពិពណ៌៖ ទីតាំងទាំងនេះបង្កើតជាវេទិកាដ៏មានប្រសិទ្ធភាពមួយដើម្បីបំពេញបេសកកម្ម និងអនុវត្តបាវចនា “វប្បធម៌រស់រវើក”។
អំពីការងារ
ជំនួយការផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយបំពេញការងារក្រោមបង្គាប់ផ្ទាល់របស់ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ ចូលរួមក្នុងការអនុវត្តផែនការទំនាក់ទំនងផ្សព្វផ្សាយរបស់វិទ្យាស្ថាន។ ការងាររបស់ជំនួយការទំនាក់ទំនង និងផ្សព្វផ្សាយរួមមាន៖
រចនា បង្កើត និងផ្សព្វផ្សាយឯកសារ
- ការងារបកប្រែនិង/ឬការតាក់តែងឯកសារជាភាសាខ្មែរ ដែលសំដៅដល់អ្នកប្រើបា្រស់សេវាកម្មរបស់វិទ្យាស្ថានបារាំង៖ សេចក្តីប្រកាសព័ត៌មាន ខិត្តប័ណ្ណ កម្មវិធី លិខិតអញ្ជើញ ផ្ទាំងផ្សព្វផ្សាយផ្សេងៗ។ល។
- ការគ្រប់គ្រងនិងការត្រួតពិនិត្យដំណើរការផលិតឯកសាររបស់វិទ្យាស្ថានបារាំង។ទំនាក់ទំនងជាមួយក្រុមហ៊ុនបោះពុម្ភ៖ ក្រុមហ៊ុនផលិតគំរូ ទីភ្នាក់ងារ រោងពុម្ព។
- ស្វែងរកដៃគូផ្តល់សេវាថ្មីៗដើម្បីវាយតម្លៃ និងធ្វើការប្រៀបធៀប។
ការគ្រប់គ្រង និងការត្រួតពិនិត្យការចែកចាយឯកសាររបស់វិទ្យាស្ថានបារាំង (សេវានាំសំបុត្រ បង្កើតកម្មវិធី ស្វែងរកទីតាំងចែកចាយថ្មី ធ្វើបច្ចុប្បន្នភាពឯកសារចែកចាយ។ល។)
ព្រឹត្តិការណ៍ និងទំនាក់ទំនងសាធារណៈ
- បង្កើត និងត្រួតពិនិត្យឯកសារសារព័ត៌មាន
- បង្កើត និងត្រួតពិនិត្យឯកសារពីដៃគូ
- ទំនាក់ទំនងប្រចាំថ្ងៃជាមួយសារព័ត៌មាន និងដៃគូ៖ ការបញ្ជូនព័ត៌មាន ការរំលឹកពីកម្មវិធី ការណាត់ជួបជាដើម។
- រៀបចំដំណើរការកម្មវិធីដែលសំដៅលើការផ្សព្វផ្សាយ ៖ សន្និសីទសារព័ត៌មាន ថ្ងៃបើកសម្ពោធ ជាដើម។
- សង្ខេបព័ត៌មាន
ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅវិទ្យាស្ថានបារាំង
- ធ្វើបច្ចុប្បន្នភាពគេហទំព័រ និងបណ្តាញសង្គម
- ការអនុវត្ត និងការត្រួតពិនិត្យប្រតិបត្តិការពិសេស
- ការផ្ញើព្រឹត្តិបត្រព័ត៌មាន និងកាបញ្ជូនសារដាស់តឿនតាមរយៈ Mailchimp
- ការគ្រប់គ្រងគណនី Instagram របស់ភោជនីយដ្ឋាន Bistrot (ការអភិវឌ្ឍន៍អត្ថបទជាភាសាបារាំង និងអង់គ្លេស ថតរូប សរសេរប្រតិទិនវិចារណកថា)
ការបង្កើតក្រាហ្វិក៖
- ជួយប្រធានផ្នែកទំនាក់ទំនងក្នុងការរចនានិងផលិតឯកសារសម្រាប់ការងារផ្សព្វផ្សាយឲ្យសមស្របទៅនឹងគោលដៅផ្សព្វផ្សាយ និងបណ្តាញចែកចាយដែលមាន
អំពីជំនាញដែលស្វែងរក
ជំនាញបច្ចេកទេស
- ជំនាញកំព្យូទ័រ និងព័ត៌មានវិទ្យា៖ Pack Office
- មានជំនាញក្នុងការនិយាយ និងសរសេរបានស្ទាត់៖ ភាសាបារាំង និង/ឬភាសាអង់គ្លេស + ភាសាខ្មែរ
- មានចំណេះដឹងផ្នែក ICT
- ត្រូវយល់ដឹងពីវិធាននៃការប្រើប្រាស់បណ្តាញសង្គម និងពីរបៀបគ្រប់គ្រង
- មានចំនេះដឹងលើផ្នែករចនាក្រាហ្វិក (Adobe suite, Canva ជាដើម) រឹតតែប្រសើរ
លក្ខណៈសម្បត្តិដែលត្រូវការ
- ម៉ត់ចត់ និងច្បាស់លាស់ក្នុងការងារ
- ចេះរៀបចំទុកដាក់បានល្អ
- សមត្ថភាពក្នុងការធ្វើការជាក្រុម
- ជំនាញទំនាក់ទំនង
- សមត្ថភាពក្នុងការធ្វើការក្នុងបរិយាកាសអន្តរវប្បធម៌
- ស្ម័គ្រចិត្តចូលរួមអំឡុងពេលមានកម្មវិធីរៀបចំឡើងនៅវិទ្យាស្ថាន
ចូលបំពេញការងារចាប់ពីខែកញ្ញា ឆ្នាំ ២០២៤ តទៅ
ផុតកំណត់ទទួលពាក្យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤
ផ្ញើពាក្យសុំធ្វើការរបស់អ្នកទៅកាន់អ៊ីម៉ែល rh@ifcambodge.com