ស្វែងយល់ពី Culturethèque បណ្ណាល័យតាមអនឡាញរបស់វិទ្យាស្ថានបារាំង! ជាប់គាំងនៅផ្ទះ ហើយរកមើលឯកសារដើម្បីអានឬ? មិនអាចទៅបណ្ណាល័យពហុឯកសាររបស់យើងបានទេ? Culturethèque អាចអនុញ្ញាតឱ្យលោកអ្នកចូលទៅកាន់ឯកសារតាមអនឡាញរាប់រយសម្រាប់មនុស្សគ្រប់វ័យនិងគ្រប់ប្រភេទ! ចូលមើលសៀវភៅកម្រងរូបភាព អានសារពត៌មានឬស្តាប់ផតខេស (podcast) ដោយគ្រាន់តែបង្កើតគណនីនៅលើគេហទំព័រ www.culturetheque.com៖ ដែលងាយស្រួល ព្រមឥតគិតថ្លៃ តើយើងចុះឈ្មោះយ៉ាងដូចម៉េច? ប្រសិនបើលោកអ្នកជាសមាជិកនៃបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជា ការចូលប្រើប្រាស់ Culturethèque គឺឥតគិតថ្លៃតាមកាលកំណត់នៃរយៈពេលនៃការចុះឈ្មោះជាសមាជិករបស់លោកអ្នកនៅបណ្ណាល័យពហុឯកសារ។ បង្កើតគណនីយ Culturethèque នៅលើគេហទំព័រ culturetheque.com ជាមួយឈ្មោះ និងលេខសម្គាល់ផ្ទាល់ខ្លួនយើង បន្ទាប់ពីលោកអ្នកបានបង្កើតគណនីយរួចមក ក្រុមការងារយើងនឹងផ្ញើសារ តាមរយៈអ៊ីម៉ែលដើម្បីធ្វើការផ្ទៀងផ្ទាត់ ប្រសិនបើលោកអ្នកមិនមែនជាសមាជិកនៃបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំង លោកអ្នកអាចចូលប្រើប្រាស់គេហទំព័រ Culturethèque បានដោយឥតគិតថ្លៃរយៈពេល ៣ សប្តាហ៍ បន្ទាប់ពីនោះលោកអ្នកនឹងតម្រូវឲ្យចុះឈ្មោះជាសមាជិកដើម្បីទទួលបានអត្ថប្រយោជន៍ពីឯកសារផ្សេងៗតាមអនឡាញរបស់យើង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ក្រុមការងារនៃបណ្ណាល័យពហុឯកសារ mediatheque@institutfrancais-cambodge.com។ https://www.youtube.com/watch?v=zbkshDY0OMoRead More
វិទ្យាស្ថានភាសាបារាំងបើកទ្វារជាសាធារណៈនៅថ្ងៃអង្គារទី ០១ ខែមិថុនា! យោងទៅតាមប្រកាសដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ព្រមទាំងអនុឡោមទៅតាមការណែនាំរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជាមានសេចក្តីសោមនស្ស នឹងប្រកាសបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ ទៅតាមកាលវិភាគនិងម៉ោងធ្វើការដូចមុន។ – យើងខ្ញុំ សូមធ្វើការស្នើសុំទៅកាន់សារធារណជនទាំងអស់ សូមមេត្តាគោរពតាមគោលការសុវត្ថិភាព រួមមានការពាក់ម៉ាស និងការរក្សានូវគម្លាតសុវត្ថិភាពពីគ្នា នៅគ្រប់ទីកន្លែងនានានៃវិទ្យាស្ថាន។ – ថ្នាក់សិក្សាទាំងអស់នៃមជ្ឈមណ្ឌលភាសានៅតែបន្តសិក្សាតាមអនឡាញ។ កន្លែងចុះឈ្មោះត្រូវបានបើកដំណើរការទៅតាមម៉ោងធ្វើការជាធម្មតាវិញ។ – ភោជនីយដ្ឋាន Le Bistrot នឹងធ្វើការទទួលការបញ្ជាទិញឡើងវិញតាមសេវាកម្មដឹកជញ្ជូន Nham24 និង Your Phnom Penh ចាប់ពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែឧសភា ហើយនឹងត្រូវបានបើកជាសាធារណៈនៅថ្ងៃទី ១ ខែមិថុនា សម្រាប់ទទួលទានអាហារនឹងកន្លែង។ – បណ្ណាល័យពហុឯកសារនឹងត្រូវបានបើកសម្រាប់ការខ្ចី / សងឯកសារ ក៏ដូចជាសម្រាប់ការចូលប្រើប្រាស់នៅនឹងកន្លែងជាធម្មតាវិញតាមម៉ោងធ្វើការដដែល។ ការកំណត់ចំនួនអ្នកចូលប្រើប្រាស់នឹងត្រូវបានអនុវត្ត ដើម្បីការពារការប្រមូលផ្តុំគ្នាច្រើនក្នុងកន្លែងតែមួយ។ – រាល់សកម្មភាពវប្បធម៌របស់យើង ដែលមានលក្ខណៈជាការប្រមូលផ្តុំ (ដូចជាការបញ្ចាំងកុន សន្និសិទ ការប្រគុំតន្ត្រី ពិព័រណ៍ ព្រមទាំងទស្សនិយភាពផ្សេងៗ) ត្រូវបានពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយ។ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នក […]Read More
មានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ! French Government Scholarship 2023-2024 : Call for applications ! This scholarship program is aimed at all Cambodian students wishing to continue their studies in France for a Master or Doctorate. You have until January 15, 2023 at 5PM to Read More
ថ្នាក់ភាសាបារាំង // ចុះឈ្មោះរហូតពីថ្ងៃនេះតទៅ !ចូលរៀន ថ្ងៃទី ០២ ខែមេសា បញ្ជីរថ្នាក់សិក្សា ធ្វើតេស្តចូលរៀន បង្កើត / ភ្ជាប់ទៅកាន់គណនីយនិស្សិត វិទ្យាស្ថានផ្តល់វគ្គសិក្សាសម្រាប់គ្រប់កម្រិត និងសម្រាប់មនុស្សគ្រប់វ័យ ! តើលោកអ្នកជានិស្សិត ហើយចង់រៀនភាសាបារាំងបន្ថែមលើការសិក្សារបស់អ្នកមែនទេ? តើអ្នកជាឪពុកម្តាយចង់ចុះឈ្មោះកូនរបស់អ្នកក្នុងវគ្គសិក្សាភាសាបារាំងដែលសមស្របតាមអាយុដែរឬទេ? តើអ្នកជាអ្នកធ្វើការ ហើយត្រូវការកាលវិភាគដែលអាចបត់បែនបានទេ? វិទ្យាស្ថានមានថ្នាក់សិក្សាជាច្រើនសម្រាប់លោកអ្នក ! ទម្រង់នៃការសិក្សា > ការសិក្សាក្នុងថ្នាក់៖ ១៣០$ សម្រាប់ថ្នាក់សិក្សា ៤៦ ម៉ោង / ១១០$ សម្រាប់ថ្នាក់សិក្សា ៣០ ម៉ោង> ការសិក្សាតាមអនឡាញ៖ ១៩០$ លក្ខណៈចំរុះចូលគ្នា សម្រាប់ការសិក្សាជាក្រុម / ចាប់ពី ២៩០$ អនឡាញ សម្រាប់ថ្នាក់ពិសេស —>> ពាក្យសុំចុះឈ្មោះមនុស្សពេញវ័យ <<>> ពាក្យសុំចុះឈ្មោះកូនក្មេង/ជំទង់ <<>> កាតាឡុកសៀវភៅសិក្សា << ការផ្តល់ជូនជាពិសេស លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន […]Read More
វិទ្យាស្ថានភាសាបារាំង ឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ វិទ្យាស្ថានបារាំងនៅកម្ពុជានឹងឈប់សម្រាក ចាប់ពីថ្ងៃទី ១២ ដល់ ២១ មេសា ! ខាងក្រោមនេះរយៈពេលឈប់សម្រាកនៃសេវាកម្មនីមួយៗ៖ មជ្ឈមណ្ឌលភាសា នៅតែបើកដំណើរការនៅថ្ងៃទី ១២ និងបិទចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២១ ខែមេសា ភោជនីយដ្ឋាន Le Bistrot ឈប់សម្រាកចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែមេសា ហើយបើកដំណើរការវិញចាប់ពីថ្ងៃទី ១៩ ខែមេសា បណ្ណាល័យពហុឯកសារ ឈប់សម្រាក ចាប់ពីថ្ងៃទី ១១ ខែមេសា វេលាម៉ោង ៤ រសៀលតទៅ គ្រប់សេវាកម្មទាំងអស់ របស់យើងនឹងបន្តធ្វើការជាធម្មតាវិញចាប់ពីថ្ងៃទី ២២ ខែមេសា។ ក្រុមការងារនៅវិទ្យាស្ថានបារាំងកម្ពុជា សូមជូនពរលោកអ្នក សួស្តីឆ្នាំថ្មី ឆ្នាំរោង !Read More
វិទ្យាស្ថានផ្តល់វគ្គសិក្សាសម្រាប់គ្រប់កម្រិត និងសម្រាប់មនុស្សគ្រប់វ័យ ! តើលោកអ្នកជានិស្សិត ហើយចង់រៀនភាសាបារាំងបន្ថែមលើការសិក្សារបស់អ្នកមែនទេ? តើអ្នកជាឪពុកម្តាយចង់ចុះឈ្មោះកូនរបស់អ្នកក្នុងវគ្គសិក្សាភាសាបារាំងដែលសមស្របតាមអាយុដែរឬទេ? តើអ្នកជាអ្នកធ្វើការ ហើយត្រូវការកាលវិភាគដែលអាចបត់បែនបានទេ? វិទ្យាស្ថានមានថ្នាក់សិក្សាជាច្រើនសម្រាប់លោកអ្នក !Read More
សាលកបត្រមុខតំណែង — ឈ្មោះមុខតំណែង | ជំនួយការផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយស្ថានភាព | កិច្ចសន្យាមានថិរវេលាកំណត់រយៈពេល១ឆ្នាំ អាចបន្តបានឡើងវិញបាន និងរយៈពេលសាកល្បង ៣ខែលក្ខខណ្ឌការងារ | ធ្វើការ៣៩ម៉ោងក្នុងមួយសប្តាហ៍ ស្មើនឹង៥ថ្ងៃក្នុងមួយសប្តាហ៍។ សិទ្ធិឈប់សំរាក៣២ថ្ងៃ + ថ្ងៃឈប់សំរាកប្រចាំឆ្នាំ១១ថ្ងៃសញ្ញាប័ត្រ | កម្រិត BACII + 2 ឬ BACII បើមានបទពិសោធន៍ក្នុងវិស័យទំនាក់ទំនងប្រាក់បៀវត្ស | 770 ដុល្លារអាមេរិកប្រចាំខែ ដែលត្រូវនឹងកម្រិត 5 នៃក្របខ័ណ្ឌប្រាក់បៀវត្សរ៍ជាធរមាននៅ IFC — អំពីស្ថាប័ន ផ្សារភ្ជាប់ជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជា(IFC) មានបេសកកម្មផ្សព្វផ្សាយភាសាបារាំង វប្បធម៌បារាំង ការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវ ព្រមទាំងកិច្ចសន្ទនារវាងវប្បធម៌កម្ពុជា និងបារាំង។ វិទ្យាស្ថានបារាំងនៅកម្ពុជាអនុវត្តជាមួយដៃគូក្នុងស្រុក និងអន្តរជាតិនូវសកម្មភាពជាច្រើនក្នុងវិស័យសិល្បៈទស្សនីយភាព វេទិកាផ្ដោះប្តូរគំនិត ចំណេះដឹង រួមទាំងកម្មវិធីផ្លាស់ប្ដូរនិស្សិតទៅសិក្សានៅក្រៅប្រទេស ការផ្តល់ការបង្រៀនភាសាបារាំង និងធនធានអប់រំជាដើម។ វិទ្យាស្ថានបារាំងនៅភ្នំពេញរួមមានមជ្ឈមណ្ឌលភាសា (មានអ្នកសិក្សាប្រមាណ៥000នាក់ក្នុងមួយឆ្នាំ) បណ្ណាល័យពហុឯកសារ ហាងកាហ្វេ/ភោជនីយដ្ឋាន (Le Bistrot) […]Read More
ការចុះឈ្មោះសម្រាប់ប្រឡង TCF ត្រូវបានបើកទទួលពាក្យ រហូតដល់ថ្ងៃទី ១៦ ខែកក្កដា។ សម័យប្រឡងថ្ងៃទី ២២ ខែ សីហា ! ចុះឈ្មោះឥឡូវនេះតាមរយៈ៖ https://archives.ifcambodge.com/examens-et-certifications/ តើចុះឈ្មោះតាមអនឡាញតាមរបៀបណា? បង់ប្រាក់ពីចម្ងាយ? ចុចនៅទីនេះ គំរោងសិក្សារឺជីវិតនៅក្នុងប្រទេសដែលនិយាយភាសាបារាំងដូចជាបារាំងរឺកាណាដា? តើអ្នកត្រូវការបញ្ជាក់កំរិតរបស់អ្នកនៅក្នុងបរិបទនៃការដាក់ពាក្យសុំសញ្ជាតិបារាំងដែរឬទេ? បញ្ជាក់កំរិតរបស់អ្នកជាមួយនឹងសញ្ញាប័ត្រផ្លូវការពីរដ្ឋាភិបាលបារាំងជាមួយនឹងការប្រឡង TCF! TCF (តេស្តកម្រិតចំណេះដឹងភាសាបារាំង) វាយតំលៃកំរិតបេក្ខជនរបស់ជំនាញភាសាបារាំងនៅពេល “T” ។ វាត្រូវបានចុះសម្រុងគ្នានៅលើមាត្រដ្ឋាននៃកម្រិតទាំង ៦ នៃក្របខ័ណ្ឌទូទៅនៃឯកសារយោងសម្រាប់ភាសានានា (A1, A2, B1, B2, C1 និង C2) ។ សម្រាប់វគ្គនេះការបញ្ជាក់ជាច្រើនអាចធ្វើទៅបាន។ ពួកគេត្រូវគ្នាទៅនឹងប្រភេទគម្រោងផ្សេងៗគ្នា (ភាពចល័តរបស់និស្សិតឬវិជ្ជាជីវៈការធ្វើចំណាកស្រុកការទទួលសញ្ជាតិ)៖ TCF Tout Public, TCF Canada, TCF Quebéc និង TCF IRN។ >> បែបបទចុះឈ្មោះប្រឡង << >> ស្វែងយល់ពីព័ត៌មានទូទៅលើខិត្តប័ណ្ណនៃសញ្ញាបត្រ TCF […]Read More
តើអ្នកចង់រៀនភាសាបារាំង ប៉ុន្តែអ្នកមិនអាចចុះឈ្មោះឲ្យទាន់វគ្គសិក្សាមុនរបស់យើងមែនទេ ? បើចឹងមែន ចំពេលល្អតែម្តង យើងមានថ្នាក់សិក្សាថ្មីចំនួនពីរ សម្រាប់លោកអ្នកជ្រើសរើស !Read More
ទាញយកខិត្តប័ណ្ណប្រឡង Download the brochure in English សញ្ញាបត្រ DELF (Diplôme d’Etudes en Langue Française) និង DALF (Diplôme Approfondi de Langue Française) គឺជាសញ្ញាប័ត្រផ្លូវការតែមួយគត់ជាភាសាបារាំងជាភាសាបរទេសដែលចេញដោយក្រសួងអប់រំជាតិបារាំង។ សញ្ញាបត្រទាំងនោះបញ្ជាក់ជំនាញភាសាដល់អ្នកដែលមានភាសាកំណើតមិនមែនជាភាសាបារាំង ហើយជាពិសេសអនុញ្ញាតឱ្យអ្នកផ្ទៀងផ្ទាត់ជំនាញរបស់អ្នកសម្រាប់គោលបំណងផ្ទាល់ខ្លួន សាលារៀន សាកលវិទ្យាល័យ ឬវិជ្ជាជីវៈ។ សញ្ញាបត្រនេះ មានសុពលភាពសម្រាប់ជីវិត និងទទួលស្គាល់ទូទាំងពិភពលោក ! សញ្ញាប័ត្រនីមួយៗវាយតម្លៃកម្រិតរបស់អ្នកក្នុងជំនាញទាំងបួន៖ ស្តាប់ អាន និយាយ និងសរសេរ។ >> ការចុះឈ្មោះប្រឡង DELF/DALF ចាប់ពីថ្ងៃទី ២២ ខែមករា ដល់ថ្ងៃទី ០២ ខែកុម្ភៈ << ចុះឈ្មោះអនឡាញ !!! ទាញយកពាក្យចុះឈ្មោះប្រឡង៖– DELF Junior – DELF/DALF Tout Public មុនពេលចុះឈ្មោះ សូមមេត្តាពិនិត្យមើលប្រតិទិនប្រឡង DELF/Read More